ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងលោក Luke Lazarus Arnold អនុប្រធានបេសកកម្មការទូត
នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងលោក Luke Lazarus Arnold អនុប្រធានបេសកកម្មការទូត និងជាប្រធានទទួលបន្ទុកផ្នែកជំនួយរបស់ស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសភាអូស្ត្រាលី នៅសាលប្រជុំពិសេសកណ្តាល នៃវិមានព្រឹទ្ធសភា៕